Breaking News

គណបក្ស​ សិទ្ធិមនុស្ស​ ប្រកាស ​រំលាយ ​គណបក្ស​ បន្ទាប់​ ពី​សង្គ្រោះជាតិ ​ត្រូវ ​រំលាយ | Human Rights Party decides to dissolve party after dissolution of CNRP

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។

គណបក្ស​ សិទ្ធិមនុស្ស​ ប្រកាស ​រំលាយ ​គណបក្ស​ បន្ទាប់​ ពី​សង្គ្រោះជាតិ ​ត្រូវ ​រំលាយ

RFA / វិទ្យុ អាស៊ី សេរី | ២៩ មករា ២០១៨

គណៈកម្មាធិការ​ អចិន្ត្រៃយ៍ នៃ​គណបក្ស​ សិទ្ធិមនុស្ស បាន​ជូនដំណឹង​ ទៅ​ក្រសួង មហាផ្ទៃ សម្រេច​រំលាយ​ គណបក្ស​ របស់​ខ្លួន។ លិខិត ​ចុះ​ថ្ងៃ ទី២៨ មករា ឆ្នាំ ២០១៨ ដែល​ចុះហត្ថលេខា ដោយ​ប្រធាន​ គណបក្ស​ សិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ឲ្យ​ដឹង​ ថា, គណៈកម្មាធិការ​រ ​អចិន្ត្រៃយ៍ បាន​សម្រេច​ រំលាយ​ គណ​បក្ស​ សិទ្ធិមនុស្ស​ បាន​ចាប់ ពី​ថ្ងៃនេះ​ តទៅ​។

ប្រធាន​ គណបក្ស​ សិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ថ្លែង​ថា, ការសម្រេច ​រំសាយ​ បក្ស​សិទ្ធិមនុស្ស គឺ​ ពុំ​មែន​ មានការ​ បង្ខិតបង្ខំ​ ដោយ​អ្នក នយោបាយ​ ណាមួយ​ នោះ​ទេ, ប៉ុន្តែ គណៈកម្មាធិការ​ បក្ស​សិទ្ធិមនុស្ស​ បាន​ឯកភាព រំសាយ​ យូរ​ណាស់​ មក​ហើយ ក៏​ប៉ុន្តែ​ ដោយសារ​ មានការ​ ជាប់​គាំង​ មួយ​រយៈ​ពេល ព្រោះ​ មាន​សមាជិក​ ក្រុម​ប្រឹក្សា​ ឃុំ​ មួយ​ចំនួន​ កូតា​ ពី​គណបក្ស​ សិទ្ធិមនុស្ស នៅ​ពុំ​ទាន់​ ផុត​អាណត្តិ​ ជា​សមាជិក ​ក្រុម​ប្រឹក្សា​ ឃុំ​-​សង្កាត់៖ «គណបក្ស​ សិទ្ធិមនុស្ស​ រួមគ្នា​ ជាមួយ​ បក្ស សម រង្ស៊ី នៅ​តែ​ មាន​ជួរ​ សមាជិក​បក្ស​ ឃុំ​-សង្កាត់ ម្ល៉ោះ​ហើយ​ ដល់​ពេល​ គេ ​ចូល​ទៅ​ក្នុង​ សង្គ្រោះជាតិ​ហើយ, បក្ស​សិទ្ធិមនុស្ស នឹង​ឈប់​មាន ​តួនាទី»

គណបក្ស​ សិទ្ធិមនុស្ស​ បង្កើត​ឡើង​ កាលពី​ថ្ងៃ​ ទី២២ កក្កដា ឆ្នាំ​២០០៧ ដែល​មាន​ លោក កឹម សុខា ជា​ស្ថាបនិក និង​ជា​ប្រធាន​បក្ស។ គណបក្ស​នេះ ​ទទួល​សំឡេង​ គាំទ្រ ៣ អាសនៈ​សភា កាលពី​បោះឆ្នោត​ ជ្រើសរើស​ តំណាងរាស្ត្រ​ អាណត្តិ ៤។ រហូត​ ដល់​ឆ្នាំ​២០១២ គណបក្ស​ សិទ្ធិមនុស្ស​ បានសម្រេច​ បញ្ចូល ​រួម​គ្នា​ ជាមួយ​ គណបក្ស សម រង្ស៊ី បង្កើត​ថ្មី​មួយ គឺ​ គណបក្ស​ សង្គ្រោះជាតិ។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះជាតិ ទទួល​សំឡេង​គាំទ្រ ៥៥​អាសនៈ​សភា កាល​ពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ហើយ​រហូត​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ទទួល​បាន​លទ្ធផល​ប្រហាក់ប្រហែល​បក្ស​កាន់អំណាច។
នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិភាគ​ថា មូល​ហេតុ​ដែល​គណបក្ស​សិទ្ធិមនុស្ស​រំលាយ​ខ្លួនឯង ដើម្បី​បញ្ចៀស កុំ​ឲ្យ​មានការ​មន្ទិល​ក្នុង​ការ​វិល​ត្រឡប់​មក​រក​ទ្រនំ​ចាស់​វិញ របស់​អ្នកគាំទ្រ ក្នុង​ការ​បោះឆ្នោត​ជាតិ ២០១៨​ខាងមុខ។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ពលរដ្ឋ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង កំពុង​មាន​មន្ទិល​ថា គួរ​វិល​ទៅ​គាំទ្រ​បក្ស​សិទ្ធិមនុស្ស​វិញ និង​ភ្លើង​ទៀន ក៏ប៉ុន្តែ​ពេលនេះ​បក្ស​សិទ្ធិមនុស្ស​បាន​រំលាយ​ខ្លួនឯង នឹង​នាំ​ឲ្យ​ពួកគេ គ្មាន​ឱកាស​បោះឆ្នោត​ឲ្យ​បក្ស​សិទ្ធិមនុស្ស​ទេ។
អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ កំពុង​រារាំង​ក្នុង​ការ​សម្រេចចិត្ត និង​កំពុង​អ៊ុត​មើល ថា​តើ​ចំហាយ​បក្ស​សង្គ្រោះជាតិ​នឹង​ទៅ​ជ្រក​ក្រោម​បក្ស​ណា ពួកគេ​នឹង​បន្ត​គាំទ្រ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល​កាលពី​ខែ វិច្ឆិកា​ឆ្នាំ ២០១៧។

ស្ថាបនិក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ ២០១៧ ដោយ​ចោទ​ថា ក្បត់ជាតិ ដែល​ការ​ចោទ​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ។ មក​ទល់​ពេល​នេះ លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខែត្រ​ត្បូងឃ្មុំ ជាង ៥ ខែ​ហើយ៕

No comments